Home | Back to Courses

រៀនអាន

Course Image
Partner: Udemy
Affiliate Name:
Area:
Description: ចំណេះដឹងជាកំណប់មួយដែលយើងទាំងអស់គ្នាចង់បាន ហើយការអានជាកូនសោរសម្រាប់បើកហិបកំណប់ទាំងនោះ។ បើចំណេះដឹងជាអំណាចមែននោះ ការអានជាមហាអំណាចនោះហើយ។ ពិតមែនដែលយើងជាច្រើនចេះអានអក្សរបានល្អ ប៉ុន្តែក៏មាននូវបញ្ហាជាច្រើនក្នុងការអានសៀវភៅផងដែរ៖ អានមិនចប់ អានមិនយល់ ហើយជាពិសេសមិនឃើញលទ្ធផលជាក់លាក់ក្នុងជិវិត។ ផលបែបនេះមិនមែនដោយសារបញ្ញាយើងនោះទេ ប៉ុន្តែដោយសាររបៀបយើងអានវិញនោះទេ។ ការអានមិនត្រឹមតែជាសកម្មភាពរៀនមួយនោះទេ តែក៏ជាជំនាញមួយដែលយើងទាំងអស់គ្នាគួរអភិវឌ្ឍនោះដែរ ដូចនេះយើងអាចមាននូវមហាអំណាចមួយសម្រាប់អនាគតរបស់យើង។ ប្រសិនមហាអំណាចនេះជាថាមពលមួយដែលអ្នកចង់កសាង កម្មវិធីនេះហើយជាជម្រើសដ៏ត្រឹមត្រូវមួយសម្រាប់ការលូតលាស់របស់អ្នក។ តោះ! ចូលរួមជាមួយខ្ញុំ ពុទ្ធិ សម្រាប់ការលូតលាស់ដែលគ្មានព្រំដែនទៅតាមរយៈថាមពលនៃការអាន។____________________________________________ហេតុអ្វីបានអ្នកគួរសិក្សាកម្មវិធីនេះជាមួយពុទ្ធិ?ម្ចាស់កម្មវិធីនៃរៀនរស់ផតខាស់ ដែលមានអ្នកស្តាប់ជាង 50,000 នាក់ ដែលជាផតខាស់លំដាប់លេខមួយនៃផ្នែកអប់រំក្នុង Apple Podcasts មានបទពិសោធន៏ក្នុងការបង្វឹកយុវជន និងក្រុមការងារ នៅជាង 20 ប្រទេស នៃអាស៊ីប៉ាស៊ីហ្វិកវាគ្មិននៃ TEDx និង សន្និសីទក្នុងនិងក្រៅស្រុកជាង 30 កម្មវិធី ដែលមាននៅដូចជាសិង្ហបុរី កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ...។ល។អ្នកនិពន្ធសៀវភៅ "រៀនរស់៖ យកឈ្នះជីវិត ដោយរៀនមួយជីវិត"Certified Life Coach នៃ Mindvalley ដែលជាក្រុមហ៊ុនអប់រំអន្តរជាតិដែលមានឯកទេសក្នុងការអភិវឌ្ឍន៍ផ្ទាល់ខ្លួនជនជាតិខ្មែរដំបូងដែលបានក្លាយជាអ្នកគ្រប់គ្រងនៃតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ AIESEC ដែលអង្គការយុវជនអន្តរជាតិដែលមានឯកទេសខាងភាពជាអ្នកដឹកនាំ____________________________________________ពីដើមមក ខ្ញុំជាសិស្សខ្សោយម្នាក់នៅក្នុងសាលា ដែលរៀនសឹងតែធ្លាក់ ហើយមានវេលាមួយដែលគ្រូបានដេញខ្ញុំចេញពីថ្នាក់ថែមទៀត។ ដោយសារលទ្ធផលបែបនោះ មានវេលាជាច្រើនដែលខ្ញុំស្តីបន្ទោសខ្លួនឯងថាខួរក្បាលមិនល្អដូចសិស្សព
Category: Personal Development > Memory & Study Skills > Deep Learning
Partner ID:
Price: 34.99
Commission:
Source: Impact
Go to Course